ថ្ងៃ ច័ន្ទ ទី 06 ខែ មេសា ឆ្នាំ 2020
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
សាំ ពិសិដ្ឋ ត្រូវគេសង្ស័យថា បានប្រពិ​ត្ត​អំពើ​ពុករលួយ ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ ក្នុង​ការសាងសង់​សំណង់​អគារ​ទីតាំង​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​
ផ្សាយនៅថ្ងៃទី: 27-12-2013, ចំនួនអ្នកអាន 3223ដង
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មាន​បែកធ្លាយ​នូវ ព័ត៌មាន​ដ៍​រសើប​មួយ ដែល​មាន​ការលើកឡើង​ថា ការសាងសង់​ទីតាំង​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ឫស្សីកែវ បាន​បណ្ដាលឲ្យរ​ដ្ឋ ត្រូវ​ខាតបង់​ថវិកា រាប់សិប​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការឃុបឃិត​គ្នា ប្រព្រឹត្តិ​អំពើ​ពុករលួយ របស់​មន្ត្រីៗ​ពាក់ព័ន្ធ​មួយចំនួន ។ អ្នក​ដែល​ទទួលខុសត្រូវ ក្នុង​ការសាងសង់ សំណង់​អគារ​នោះ គឺ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន របស់​លោក​ឧកញ៉ា ឃុន សៀ ដ៍​ល្បីឈ្មោះ ។​

​បើ​តាម​ព័ត៌មាន​ថា គម្រោង​សាងសង់​អគារ​ថ្មី​ទាំងនោះ មាន​ចំនួន ៧​អគារ ដែល​ក្នុងនោះ មាន​អគារ​ធំ​មួយ ជា​អគារ​ផ្ទាល់​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចំនួន ៣ អគារ​តែឯង និង​អគារ​តូចៗ​ចំនួន ៤ ផ្សេងទៀត សម្រាប់​អង្គភាព​ចំនួន ៤ រួមមាន​៖ អង្គភាព​សួនច្បារ និង​រុក្ខជាតិ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណ​, អង្គភាព​ស្ពាន​ថ្នល់ និង​អង្គភាព​ស្លាក​លេខ​ម៉ូតូ ដោយ​មាន​ឃ្លាំង​ធំ​ចំនួន ២ សម្រាប់​អង្គភាព​ស្លាក​លេខ​ម៉ូតូ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណៈ​, អង្គភាព​សួនច្បារ និង​រុក្ខជាតិ​ផងដែរ ។ ប៉ុន្តែ​ជាក់ស្ដែង អគារ​ធំៗ​ដែល​ត្រូវ​ធ្វើ ៣​ជាន់ ត្រូវបាន​ក្រុមហ៊ុន ធ្វើ​ឲ្យតែ ២​ជាន់ និង​អគារ​តូចៗ មានតែ ៣ អគារ​ប៉ុណ្ណោះ ។​

​ប្រភព​បានឲ្យដឹងថា បើ​តាម​គម្រោង ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ក្រុមហ៊ុន បាន​ឯកភាព​ថា ត្រូវ​បំពាក់​បំពាក់ ប្រព័ន្ធ​អាយ​ធី (IT) ឲ្យ​ក្នុង​តម្លៃ ៥​ម៉ឺន​ដុល្លារ អាមេរិក​នោះ មកដល់ពេលនេះ បែរ​ជា​ក្រុមហ៊ុន មិន​បាន​បំពាក់​ឲ្យ​ឡើយ​... ផ្ទុយទៅវិញ លោក​នាយក​មន្ទីរ សាំ ពិសិដ្ឋ បែរ​ជា​ស្នើសុំ​លុយ​ផ្សេង​ពី សាលា​រាជធានី​ភ្នំពេញ មក​បំពាក់​ប្រព័ន្ធ អាយ​ធី​នេះ​ទៅ​វិញ ។ ក្រៅពី​ទៅសុំ​លុយ ពី​សាលា​រាជធានី យក​មក​បំពាក់ ប្រព័ន្ធ​អាយ​ធី​នោះ ប្រភព​បាន​ប្រាប់ទៀតថា លោក សាំ ពិសិដ្ឋ ថែមទាំង​បាន​ប្រើ អំណាច​របស់​ខ្លួន ជា​ប្រធាន​មន្ទីរ ទៅ​ដក​យក​ថវិកា ពី​អង្គភាព​ធ្វើ​ស្លាក​លេខ​ម៉ូតូ ប្រមាណ ពីរ​-​បី ម៉ឺន​ដុល្លារ ក្រោម​លេស​ថា យក​ទៅ​ធ្វើ​ប្រព័ន្ធ​អាយ​ធី ដដែល​នេះ​ទៀតផង ។​

​ក្រៅពី​ករណី​ខាងលើ ក្នុង​កិច្ចព្រមព្រៀង ក៍​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន របស់​លោក​ឧកញ៉ា ឃុន សៀ បាន​ឯកភាព​ជាមួយ​មន្ទីរ ចេញ​ថ្លៃ​ដឹក​ជញ្ជូន ចំនួន​២​ម៉ឺន​ដុល្លារ ថ្លៃ​ដឹក​ជញ្ជូន រើ​ទីតាំង​ចេញ ពី​ទីតាំង​ចាស់ ចេញ​ទៅ​ទីតាំង​ថ្មី និង​បាន​សន្យា ជួយ​ផ្ដល់​ថវិកា ឧបត្ថម្ភ​បុគ្គលិក មន្ត្រីរាជការ​ជាង ១​ពាន់​នាក់ នូវ​ទឹកប្រាក់ រាប់សិប​ម៉ឺន​ដុល្លារ ផងដែរ ។​

​មហាជន​បាន​និយាយថា បើ​ចង់​ដឹង​ថា ការសាងសង់​អគា​ររ​ដ្ខ​ទាំងនោះ វា​កើត​មាន​អំពើពុករលួយ ធ្វើឲ្យ​រ​ដ្ខ​ខាតបង់ ថវិកាជាតិ​អស់​យ៉ាងច្រើន ឬ​អត់​... ឬ​មួយ​ក៍​ក្រុមហ៊ុន​នោះ សាងសង់​ត្រូវ​ស្ដង់ដារ ឬ​អត់​ដែរនោះ គឺមាន​តែ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ត្រូវ​បង្គាប់​បញ្ជា​ឲ្យ អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង​មន្ត្រីៗ​ជំនាញ ខាង​សំណង់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​រក​ការពិត លើ​រឿង​ហ្នឹងហើយ​... ។ 

«​ដំណឹង​ពិស្ដារ​» មិនទាន់​អាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក សាំ ពិសិដ្ឋ និង​លោក​ឧកញ៉ា ឃុន សៀ បាន​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ៕ ដោយ​៖ រាត្រី​
សូមអភ័យទោស! មិនមានព័ត៌មានទេ។
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 123
ម្សិលមិញ : 656
សរុប : 1082805
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com