ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់ ​៣ នាំគ្នា​ប្រតិកម្ម​នឹង អាជ្ញាធរ​អគ្គិសនី អូស​ខ្សែភ្លើងខ្នាត​ធំ លើ​ដីធ្លី​ពួកគាត់ ដោយ​គ្មាន​សំណង​...!
ផ្សាយនៅថ្ងៃទី: 15-06-2015, ចំនួនអ្នកអាន 1855ដង
​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា សព្វថ្ងៃនេះ មាន​បងប្អូន ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានេ​ជ័យ រាជធានី​ភ្នំពេញ នាំគ្នា​សម្ដែង​ប្រតិកម្ម ខឹងសម្បារ​យ៉ាងខ្លាំង ទៅ​នឹង​អាជ្ញាធរ អគ្គិសនី​កម្ពុជា ដែល​បាននិងកំពុង អូស​ខ្សែកាប អគ្គិសនី​ខ្នាត​ធំ ពី​លើ​ដីធ្លី​របស់​ពួកគាត់ ស្ថិតនៅ​តំបន់​នោះ ដោយ​គ្មាន​ការពិភាក្សាគ្នា ឬ​ការ​ផ្ដល់​សំណង ឲ្យបាន​ត្រឹមត្រូវ សមរម្យ ចំពោះ​ផលប៉ះពាល់ ទាំងនោះ​ទេ ។​

​បងប្អូន​ប្រជាពលរដ្ឋ បាន​មានប្រសាសន៍ថា បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន បាន​ចាក់ដី​លប់​បឹង រាប់​រយ​ហិកតា​យ៉ាង​ស្អាត និង​ធ្វើ​ផ្លូវ​យ៉ាង​ធំ​ទូលាយ នៅ​តំបន់​នោះ​រួចមក ស្រាប់តែ​មាន​អាជ្ញាធរ​អគ្គិសនី ទៅ​សាងសង់​បង្គោល​ខ្នាត​ធំ សម្រាប់​ត​បណ្ដាញ ខ្សែកាប​អគ្គិសនី ចូល​ទៅ​តំបន់​នោះដែរ ។ តែ​ពួកគេ​មិន​ដាក់​បង្គោល នៅតាម​ចិញ្ចើមផ្លូវ​សង្ខាង បែរ​ជា​ទៅ​សាងសង់​បង្គោល​ខ្ពស់ៗ ដោយ​អូស​ខ្សែកាប នៅ​ពី​លើ​ដីធ្លី ប្រជាពលរដ្ឋ រាប់​រយ​គ្រួសារ​ទៅវិញ ។​

​ពួកគាត់​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​តូច ដែល​ត្រូវ​គេ​វាស់វែង ទៅ​សាង់សង់​បង្គោល នៅ​ចំ​កន្លែង​ដី​អ្នក​ណា អ្នក​នោះ​ត្រូវបាន ទទួល​ជា​សំណង តាមរយៈ​គេ​ទិញយក​ដី​នោះ ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ណា ដែល​មិន​មាន​សំណាង​បែបនេះ គឺ​មិន​ទទួលបាន​សំណង សូម្បី​មួយ​រៀល​ឡើយ ទោះបី​ដីធ្លី​របស់​ពួកគាត់ ស្ថិតនៅ​ក្បែរ​បង្គោល​ខ្សែកាប ឬ​ដែល​ត្រូវ​គេ​អូស បណ្ដាញ​ខ្សែកាប​អគ្គិសនី នៅ​ពី​លើ​ដី​នោះ​ក៍​ដោយ ។​

​ប្រជាពលរដ្ឋ បាន​បន្តថា ការ​អូស​បណ្ដាញ​ខ្សែកាប អគ្គិសនី​ពី​លើ​ដីធ្លី របស់​ពួកគាត់​បែបនេះ ធ្វើឲ្យ​មាន​ផលប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​... ដោយសារ​ហេតុ​ថា ពួកគាត់​នឹង​មិន​អាច សាងសង់​ផ្ទះ​នៅ​លើ​ដីធ្លី ដែល​មាន​ខ្សែកាប​អគ្គិសនី នៅ​ពី​លើ​ក្នុង​កម្ពស់​តែ ៣០ ម៉ែត្រ​នោះ​បាន​ឡើយ ។ អាច​បានន័យថា ក្រោយ​ពី​គេ​អូស ខ្សែកាប​អគ្គិសនី ដាក់​នៅ​ពី​លើ​បែបនេះ ធ្វើឲ្យ​ដីធ្លី​របស់​ពួកគាត់ លែង​មាន​តម្លៃ​ហើយៗ ក៍​ស្មើនឹង​ចោល​តែ​ម្ដង​ដែរ​... ព្រោះតែ​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​ផ្ទះ រស់នៅ​ក្រោម​ខ្សែកាប​អគ្គិសនី ដោយ​ប្រថុយប្រថាន ផ្សងព្រេង​នឹង​គ្រោះថ្នាក់ ជាយថាហេតុ​រាល់ពេល បែបនេះ​នោះ​ទេ ។​

​ប្រជាពលរដ្ឋ បាន​និយាយទៀតថា ពួកគាត់​មិន​ប្រឆាំងនឹង ការ​អភិ​វឌ្ឈន៍​នោះទេ​... តែ​សូមឲ្យ​រាជរដ្ឋាភិបាល ក៍​ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ​សម្របសម្រួល ជួយ​ដោះស្រាយ គោលនយោបាយ ឲ្យ​សមស្រប​បំផុត​... ពោល​គឺ ត្រូវតែ​ផ្ដល់​សំណង ឲ្យបាន​ត្រឹមត្រូវ ដល់​ពួកគាត់ ដែល​ទទួលរង​នូវ ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការសាងសង់​បង្គោល និង​ការ​អូស​ខ្សែកាប អគ្គិសនី​ពី​លើ​ដីធ្លី របស់​ពួកគាត់​ទាំងនោះ ។ បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​អាច​នឹង​រួមគ្នា សរសេរ​លិខិត ​គោរព​ចូលទៅ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គោរព​ស្នើសុំ កិច្ច​អន្តរាគមន៍ ដ៍​ខ្ពង់ខ្ពស់​ពី​សម្ដេច សូម​ឲ្យ​សម្ដេច​មេត្តា ជួយ​ដោះស្រាយ ​ឲ្យ​ពួកគាត់ ឬ​ក៍​ពួក​គាត់ ​អាច​នឹង​នាំគ្នា ធ្វើ​បាតុកម្ម ​ប្រឆាំង​តវ៉ា នៅ​ថ្ងៃ​ណាមួយ​ មិន​ខាន​ឡើយ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង តាម​ទូរស័ព្ទ​ទៅ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និង​ថាមពល ក៍​ដូចជា ឯកឧត្តម កែវ រតនៈ អគ្គនាយក អាជ្ញាធរ​អគ្គិសនី​កម្ពុជា រួមជាមួយ​លោក ប្រាំង ជលសារ ជា​អ្នកទទួលខុសត្រូវ ក្នុង​ការសាងសង់​បង្គោល និង​ការ​អូស​ខ្សែកាប អគ្គិសនី​ពី​លើ​ដីធ្លី របស់​ប្រជា​ពល​ទាំងនោះ ដើម្បី​សុំ​ការបំភ្លឺ​ដែរ​... តែ​មិន​អាច​ទំនាក់ទំនង បាន​នៅឡើយ​ទេ​... ៕
សូមអភ័យទោស! មិនមានព័ត៌មានទេ។
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 392
ម្សិលមិញ : 541
សរុប : 932346
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com