ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ​ថា មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​សេ​ដា ក្នុង​ស្រុក​តំបែរ «ដៃ​ម្ខាង​ចាប់​... ដៃ​ម្ខាង​ជួញ​» បទល្មើស​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ​បំផុត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ ដោយ​ប្រាសចាក ពី​តួនាទី​របស់​ខ្លួន ជា​សមត្ថកិច្ច​ផង និង​ជា​ការផ្គើន​ទាំងស្រុង ច​ពោះ​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ធ្លាប់បាន​ព្រមាន ជា​បន្តបន្ទាប់​មក​នេះ ឲ្យ​មន្ត្រីៗ​កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ ពី​បទល្មើស​ទាំងឡាយ រួម​ទាំង​បទល្មើស​ព្រៃឈើ នោះ​ផង​ដែរ ។

​តាម​ប្រភព បាន​រាយការណ៍​មក​ថា ចាប់តាំងពី​លោក យូ ទូច ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យ​ឡើង​ធ្វើ​ជា មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​សេ​ដា ក្នុង​ស្រុក​តំបែរ បាន​ប្រមាណ​ជា ១​ឆ្នាំ មក​នេះ​រួច​មក លោក យូ ទូច តែង​បាន​អនុវត្ត នូវ​យុទ្ធសាស្ត្រ « ដៃ​ម្ខាង​ចាប់​... ដៃ​ម្ខាង​ជួញ​» បទល្មើស​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ​បំផុត ដោយ​អាង​គាត់​មាន​អំណាច ជា​មេ​នគរបាល​ប៉ុស្តិ ដ៍​មហិមា​ម្នាក់​នោះ ។​

​ប្រជាពលរដ្ឋ រស់​នៅ​មូលដ្ឋាន ឃុំ​សេ​ដា ក្នុង​ស្រុក​តំបែរ បាន​និយាយ​ប្រាប់​ថា ពេល​មាន​បងប្អូន ប្រជាពលរដ្ឋ​តូចតាច រកស៊ី​ដឹក​ឈើ​បន្តិចបន្តួច គ្រាន់​នឹង​ចិញ្ចឹម​ឆ្នាំងបាយ កុំ​ឲ្យ​ប្រពន្ធ​កូន​ដាច់ពោះ ព្រោះ​គ្មាន​អី​ស៊ី​នោះ លោក​មេ​ប៉ុស្តិ​ឈ្មោះ យូ ទូច តែងតែ​ប្រើ​អំណាច ទៅ​ចាប់​ទារ​យក លុយកាក់​ពី​ពួកគាត់ ដោយ​គ្មាន​ការ​អាណិត ជីវិត​អ្នកក្រីក្រ​ឡើយ ។ ផ្ទុយទៅវិញ លោក​មេ​ប៉ុស្តិ​ខ្លួនឯង បែរ​ជា​កាន់តែ​រកស៊ី បទល្មើស​ព្រៃឈើ តាម​អំពើ​ចិត្ត​... ដោយ​គ្មាន​នរណា ឬ​សមត្ថកិច្ច​ជំនាញ​ណា ហ៊ាន​ទៅ​ប៉ះពាល់ ឬ​ចាប់​បង្ក្រាប ទាល់តែសោះ ។​

​ប្រជាពលរដ្ឋ ក៍​បាន​ប្រាប់​ដែរ​ថា ជាច្រើន​ឆ្នាំ​មកហើយ មកដល់​សព្វថ្ងៃនេះ ពួក​ឈ្មួញ​ឈើ នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ តែង​ដឹក​ជញ្ជូន​ឈើ ប្រណីត​គ្រប់​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង តាម​ផ្លូវលំ ៩៩៩៩ ត្រង់​គីឡូម៉ែត្រ​លេខ ១២៩ ចេញ​ទៅ​លក់​នៅ​ប្រទេស​យួន ស្ទើរ​រតែរាល់ថ្ងៃ ដោយ​មាន​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ​ពី សមត្ថកិច្ច​នៅ​ទីនោះ ដើម្បី​ចែក​លុយ​គ្នា​ចាយ​... តាមរបៀប​ទន្សោង​គោព្រៃ «​ធំ​ស៊ី​តាម​ធំ​... តូច​ស៊ី​តាម​តូច​» ប្រៀប​ដូច​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​បទបញ្ជា​អត់​បាន​ការ ឬ​ជា​សម្រែក​ខ្លា​ក្រដាស​... ចឹង​ដែរ ។​

​ប៉ុន្តែ ទោះបីយ៉ាងណា ប្រជាពលរដ្ឋ នៅ​រង់ចាំ​មើល៍ថា តើ​លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ នឹង​ហ៊ាន​ចាត់ការ ទៅលើ​លោក​មេ​ប៉ុស្តិយូ ទូច ដែរ​... ឬ​ក៍ស​ម្ងំ​ចាំ​ទទួល​លាភ ទាំងអស់គ្នា​... ឌា​តែ​ខ្នុ​ច​នោះទេ ។ ប្រជាពលរដ្ឋ បាន​និយាយថា បើ​លោក​អធិការ នគរបាល ស្រុក​តំបែរ និង​លោក​ស្នងការ នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅតែ​ស៊ុំគ្រលុំ បណ្ដោយ​ឲ្យ​កូនចៅ ថ្នាក់​ក្រោម​មួយ​ក្ដាប់​តូច ដូចជា លោក​មេ​ប៉ុស្តិ យូ ទូចបន្ត​ប្រព្រឹត្ត​បទល្មើស ជា​ដដែលៗ​ទៀត​នោះ  គឺ​វា​ធ្វើឲ្យប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ចំពោះ​កិត្ត​យស នគរបាលជាតិ ដែល​មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជា​អគ្គស្នងការ ។   

​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង បាន​ព្យាយាម ទាក់ទង​សុំ​ការបំភ្លឺ ពី​លោក​មេ​ប៉ុស្តិ យូ ទូច ជា​បន្តបន្ទាប់​ដែរ​... តែ​មិន​អាច​ទំ​នាក់ ទំនង​បាន​នោះឡើយ ។ បើ​មាន​ព័ត៌មាន ផ្សេងៗ​ទៀត គេហទំព័រ​យើង​នឹង លើកយក​មក​បង្ហោះ​ផ្សាយ នៅ​អត្ថបទ​ក្រោយៗ​ទៀត ៕
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 265ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2795ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2937ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3195ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 259
ម្សិលមិញ : 358
សរុប : 997451
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com